មនុស្សកុំមើលងាយមនុស្ស !!! អ្នកសុំទានមកទិញនំប៉ាវ អ្នករត់តុមិនលក់ឲ្យ ហើយនៅមកវាយដៃអ្នកសុំទានទៀត លទ្ធផលចុងក្រោយ….

មនុស្សកុំមើលងាយមនុស្ស !!! អ្នកសុំទានមកទិញនំប៉ាវ អ្នករត់តុមិនលក់ឲ្យ ហើយនៅមកវាយដៃអ្នកសុំទានទៀត លទ្ធផលចុងក្រោយ….


មានហាងលក់នំប៉ាវមួយកន្លែងដំណើរការល្អ ហើយលក់ដាច់ណាស់ មាន​អតិថិជនចេញចូលពេញៗរាល់ថ្ងៃ តែដល់ថ្ងៃមួយ មានអ្នកសុំទានម្នាក់ ស្លៀក​ពាក់សំលៀកបំពាក់ដាច់រញ៉េរញ៉ៃ ប្រឡាក់ប្រឡូស សុខប្រម៉ុក ពេញខ្លួន​បាន​ដើរមកដល់មាត់ទ្វារហាងនំប៉ាវ ធ្វើអោយ អតិថិជនបិទច្រមុះ ។


អ្នករត់តុក្នុងហាងចេញមកស្តីឲ្យ ហើយដេញអ្នកសុំទាននោះចេញឲ្យផុតពីហាង តែអ្នកសុំទាននោះនិយាយថា បងអើយ ខ្ញុំមិនមែនមកសុំទានទេ ខ្ញុំមកទិញនំប៉ាវ អ្នកសុំទាននិយាយ បណ្តើរដកលុយរាយៗ ម្តងមួយៗមករាប់​ហុចឲ្យអ្នករត់តុ​បណ្តើរ…អ្នករត់តុមានអារម្មណ៍ ថាធុញទ្រាន់ជាមួយនឹងអ្នកសុំទាននោះណាស់ ក៏ប្រើកម្លាំងបាយវាសដៃអ្នកសុំទាននោះ ហើយលុយក៏ខ្ទាតខ្ជាយ ពេញផ្លូវ ។ អ្នកសុំទានតក់ស្លុតក៏ប្រញាប់រើសលុយពីដីមកវិញ ហើយរាប់ តែមិនគ្រប់​ដើម្បី​ទិញនំប៉ាវ គាត់ខំរកមើលលុយដែលជ្រុះ ហើយរក មើលយ៉ាងណាក៏មិនឃើញ​លុយគាត់ដែលបានបាត់ទៅមួយសន្លឹកដដែល ។


សម្លេងមួយបានបន្លឺនៅខាងក្រោយខ្នងរបស់គាត់ លុយមួយសន្លឹក នេះ​លោក​ធ្វើ​ជ្រុះមែនទេ…??? អ្នកសុំទានងើយមុខមើលក៏ស្គាល់ថា ជាថៅកែម្ចាស់ហាង គេក៏​មិនហ៊ានសូម្បីតែទទួលលុយពីថៅកែមកវិញ ហើយក៏បម្រុងនឹងរត់គេច ដោយ​ភាព​តក់ស្លុត តែត្រូវថៅកែហាង ហៅឲ្យឈប់ព្រមទាំងនិយាយថា សូមស្វាគមន៍លោក ដែលបានមកទិញនំប៉ាវនៅហាងយើងខ្ញុំ តើលោកចង់បាន នំប៉ាវ សាច់អ្វីដែរ???




អ្នកសុំទានក៏ឈប់ឆ្ងក់ មួយសន្ទុះទើបឆ្លើយតបត្រឡប់ទៅវិញថា ខ្ញុំចង់ បាន​នំប៉ាវ​ស្នូលសាច់ជ្រូកមួយ សូមមេត្តាចាំបន្តិចថៅកែបានយក នំប៉ាវក្នុងឆ្នាំងចំហុយ​ក្តៅៗ​ហុចទៅឲ្យអ្នកសុំទានយ៉ាងឱនលំទោន ហើយបែរទៅសួរអ្នករត់តុ​ដែលជា​កូនឈ្នួល​ថា នេះឬជាវិធីស្វាគមន៍អតិថិជនរបស់ឯងមែនទេ???!!!! អ្នករត់តុឆ្លើយតបទៅដៅកែ វិញថា តែគេជាអ្នកសុំទានម្នាក់ អ្នករត់តុខំរៀបរាប់ឆ្លើយ ទោះគេជាអ្នកសុំទាន តែគេជាអតិថិជនរបស់យើង ខ្ញុំនឹងដេញឯងចេញពីថ្ងៃឥឡូវ នេះហើយ!!!! ថៅកែនិយាយទៅកាន់អ្នករត់តុ។

ក្រោយពីនោះមករឿងដែលធ្វើឲ្យអ្នក​នៅ​ក្នុង​ហាងចម្លែកចិត្តជាងនេះគឺថៅកែ ហាងបានឲ្យអ្នកសុំទានម្នាក់នោះមកធ្វើជាកូនឈ្នួលរត់តុវិញម្តង ហើយក្រោយ ពេលដែលអ្នកសុំទានម្នាក់នោះ ងូតទឹកជំរះរាងកាយ បានស្អាតបាត បាន​បង្ហាញ​ពីភាពស្រស់សង្ហា ដែលគេមាន មិនគួរឲ្យជឿ ហើយជា មនុស្សឧស្សាហ៍ព្យាយាម​ធ្វើការទៀតផង ដែលក្រោយមកបានក្លាយជាជំនួយការថៅកែ ក្រោយមកមានអ្នក មកសួរថៅកែ ដោយចម្ងល់ថា ហេតុអីបានជាថៅកែដឹងថាអ្នកសុំទានម្នាក់ហ្នឹង គឺជា មាសសុទ្ធរបស់ថៅកែ? ថៅកែក៏ឆ្លើយតបវិញថា គេគឺជាមនុស្ស គោរពខ្លួនឯង ការដែលមិនគោរពអ្នកដទៃ គឺមានន័យថា មិនគោរពខ្លួនឯង ហើយមានតែមនុស្ស​មិនគោរពខ្លួនឯងប៉ុណ្ណោះ ទើបមិនគោរពការងារដែលខ្លួនបានធ្វើ ។




គិតម៉េចវិញ !!! អោយលុយគេហើយគេយកជើងជាន់ក្បាលទៀត...


ចៅហ្វាយក្រុងប៉ោយប៉ែត !!! បណ្តេញចៅសង្កាត់​ផ្សារកណ្ដាល មកពី CNRP ចេញពី​អង្គប្រជុំ...


Irish artist makes amazing carvings from avocado stones.

Comments