ចៅហ្វាយក្រុងប៉ោយប៉ែត !!! បណ្តេញចៅសង្កាត់​ផ្សារកណ្ដាល មកពី CNRP ចេញពី​អង្គប្រជុំ...

ចៅហ្វាយក្រុងប៉ោយប៉ែត !!! បណ្តេញចៅសង្កាត់​ផ្សារកណ្ដាល មកពី CNRP ចេញពី​អង្គប្រជុំ...


បន្ទាយមានជ័យ៖ នៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត បាន​បណ្តេញ​អ្នកស្រី ឃុន ចន្ទី ចៅសង្កាត់​ផ្សារកណ្ដាល​មកពី គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចេញពី​អង្គប្រជុំ​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត ក្រោយពី​មានការ​លើកឡើង​របស់​អង្គ​ក្រុមប្រឹក្សា​ក្រុង អំពី​ទង្វើ និង​សកម្ម​ភាពមិន​គោរព​បទបញ្ជាផ្ទៃក្នុង ពេល​លោកស្រី​គិតតែ​ចុច​ទូរស័ព្ទ និង​មិន​គោរព​ពេលវេលា។

លោក ង៉ោ ម៉េង​ជ្រួ​ន បាន​បញ្ជាក់ថា «បានជា​ខ្ញុំ​បណ្តេញ​លោកស្រី ឃុន ចន្ទី ជា​ចៅសង្កាត់​ផ្សារកណ្តាល​មកពី CNRP ចេញពី​អង្គប្រជុំ ក្រុមប្រឹក្សា​ក្រុង ​ដោយ​មូលហេតុ គាត់​មិន​គោរព​ម៉ោង​ការងារ​មិន​ស្តាប់​អង្គប្រជុំ ចង់​ចេញចូល​តាម​ទំនើងចិត្ត និង​មិន​យកចិត្តទុកដាក់​ស្តាប់​ក្នុងពេល​ប្រជុំ គិតតែ​អង្គុយ​ចុច​ទូរស័ព្ទដៃ​ទៅវិញ អ្វីដែល​មិនអាច​ទទួលយក​បានជា​ង​នេះ​ទៅទៀត ​អ្នកស្រី​ចៅសង្កាត់​ម្នាក់នេះ​តែងតែ​មក​យឺត​ពេល​ប្រជុំ​ជិត១ម៉ោង នេះ​ជា​ទង្វើរ​អាក្រក់​មួយ​ដែល​គោរព​បទបញ្ជា និង​មិន​គោរព​ថ្នាក់លើ»។

លោកស្រី​ចៅសង្កាត់​ផ្សារកណ្តាល អ្នកស្រី ឃុន ចន្ទី ធ្វើ​ទង្វើមិន​សមជា​ថ្នាក់ដឹកនាំ​នៅ​​ក្នុង​មូលដ្ឋាន​សោះ​គឺ​៖

ទី១ មិន​គោរព​ទទួលបញ្ជា​ពី​ថ្នាក់លើ

ទី២ មិន​គោរព​ពេលវេលា​អង្គប្រជុំ

ទី៣ បាន​តមាត់​ជាមួយ​ប្រធាន​អង្គប្រជុំ​របស់​កំហឹង​ឈ្លោះ​ក្នុង​អង្គប្រជុំ

ទី៤ មិន​អនុវត្ត​នូវ​ការណែនាំ​របស់ ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត​រាល់​ការប្រជុំ​លើកឡើង។ អ្វី​ពិសេស​នោះ​គាត់​មិន​ចូលប្រជុំ កិច្ចការនារី គាត់​គ្រាន់តែ​ចូល​ចុះ​វត្តមាន ហើយ​ដើរចេញ​ថែម​ទៀតផង។

លោក​អភិបាលក្រុង​ប៉ោយប៉ែត បាន​បញ្ជាក់ថា ទង្វើ​របស់​លោកស្រី ឃុន ចន្ទី មិនមែន​លើក​ជាទី១ទេ សឹងរាល់ការប្រជុំ​ទង្វើគាត់ គឺ​បែបនេះ​ជានិច្ច ហើយ​ការដេញចេញ​ជា​លើក​ទី១ សម្រាប់​ចៅសង្កាត់​បែបនេះ៕






មនុស្សកុំមើលងាយមនុស្ស !!! អ្នកសុំទានមកទិញនំប៉ាវ អ្នករត់តុមិនលក់ឲ្យ ហើយនៅមកវាយដៃអ្នកសុំទានទៀត លទ្ធផលចុងក្រោយ….


គិតម៉េចវិញ !!! អោយលុយគេហើយគេយកជើងជាន់ក្បាលទៀត...


Irish artist makes amazing carvings from avocado stones.

Comments